បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃសៅរ៍ ១១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងការពារ សន្តិសុខ សុវត្ថិភាព ជូន ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ពិធីកាន់វេន១២នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាល ស្រុក ក្រុង និងមន្ទីរនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើន ។
ឯកឧត្ដម កែ គឹមយ៉ាន រួមមន្រ្តីរាជការ និងពុទ្ធបរិស័ទ បានថ្វាយបូជាទៀន ធូប ផា្កភ្ញី ចំពោះ ព្រះរតនត្រៃ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុល ស្តាប់ធម៌ទេសនា ក្នុងគោលបំណងក្នុងកម្មវិធីបុណ្យនេះមួយផ្នែក ដើម្បីឧទ្ទិសមហាកុសលជូនចំពោះបុព្វការីទាំង៧សន្តាន មានជីដូនជីតា ឪពុកម្តាយ ញាតិមិត្ត សាច់សារលោហិតទាំងឡាយ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ និងមួយផ្នែកទៀត គឺឧទ្ទិសកុលសជូនដល់យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ ការពារទឹកដីនៃយើងឱ្យបានគង់វង្ស ៕