General Commissariat of National Police
.

ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​កម្ពុជា អញ្ជើញចុះពិនិត្យការសាងសង់ស្ពានព្រះពន្លា ក្រុងសិរីសោភ័ណ

Loading

បន្ទាយមានជ័យ ​៖ ថ្ងៃសៅរ៍ ១១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងការពារ សន្តិសុខសុវត្ថិភាព ជូន ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល់សួរសុខទុក្ខអ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពព្រះពន្លា និងអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានព្រះពន្លាទាំងពីរនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ការសាងសង់ស្ពានព្រះពន្លាទាំងពីរទីតាំង រួមមាន ៖ ១.តភ្ជាប់ពីភូមិ៣-ភូមិព្រៃឬស្សី ប្រវែង៩០ម៉ែត្រទទឹង១០ម៉ែត្រ សម្រេចបានប្រមាណ៨០% ២. តភ្ជាប់ពីភូមិព្រះពន្លា-ភូមិចក ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ សម្រេចបានប្រមាណ៥០% ៕