General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ដឹកនាំមន្ត្រីក្រោមឱវាទចំណុះអោយស្នងការដ្ឋាននគរបាលខេត្ត ចូលរួមកាន់បិណ្ឌវេនទី ០៩ នៅវត្តឦសានសាមគ្គីមានជ័យ

Loading

ខេត្តព្រះវិហារ ៖ ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រីស្នងការរង និងមន្ត្រីក្រោមឱវាទចំណុះអោយស្នងការដ្ឋាននគរបាលខេត្ត បានមូលមតិគ្នាចូលរួមកាន់បិណ្ឌវេនទី ០៩ នៅវត្តឦសានសាមគ្គីមានជ័យ (ហៅវត្តប្រយុទ្ធ) ស្ថិតនៅក្នុងភូមិរំចេក ឃុំ ស្រយ៉ង់ ស្រុក គូលែន ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក៏បានអញ្ជើញរាប់បាទ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសនូវកុសលផលបុណ្យដែលបានចូលរួមគ្នាកសាងនៅថ្ងៃនេះសូម ជូនចំពោះបុព្វការីជន វីរៈជន និងញាតិការ ទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួល នូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោក ទាំងអស់បានឈោងឆាប់កំណើត ទៅកាន់ទីឋានបរមសុខ ។

*បច្ច័យ និងសម្ភារៈទេយ្យទាន ដែលប្រគេនក្នុងវត្តនៅពេលនោះរួមមាន៖ ស្លាដក់ចំនួន ០២ ទឹកសុទ្ធ ០៣កេស ទឹកក្រូច ០៣កេស មី ០៣កេស អង្ករ ០១បេរ(៥០គីឡូក្រាម) និងព្រមទាំងបានប្រគេនបច្ច័យសរុបចំនួន ២,៨៦០,០០០៛ (ពីរលានប៉ែតសិបប្រាំមួយម៉ឺនរៀលគត់) សម្រាប់ទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តផងដែរ៕