General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តជ្រៃមាស (ហៅវត្តដាក់ដាំ)

Loading

មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃសុក្រ ១០រោច ខែ​ភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២៣៤ នេះ លោកឧត្តម​សេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងព្រម​ទាំងលោកឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី លោក ឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នង​ការរង តំណាង លោក ឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​មណ្ឌល​គិរី ព្រម​ទាំង លោក លោក​ស្រី នាយ នាយរងការិយា​ល័យ និងសហការីបាននាំយក ទេយ្យ​ទានបច្ច័យ និងគ្រឿង ឧបភោគបរិភោគយកទៅប្រគេនដល់ព្រះសង្សក្នុង ពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តជ្រៃមាស (ហៅវត្តដាក់ដាំ) ។

ក្នុងពិធីកាន់​បិណ្ឌ ទី១០ នេះ លោកឧត្តមសេនីយ៍ត្រី ស្នង​ការ​រងនគរ​បាលខេត្ត បាននាំយកនូវទេយ្យទានរបស់លោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងនោះបច្ច័យរួមមាន៖ ១/ថវិកា ចំនួន ១,០០០​,០០០៛ (មួយលានរៀល), ២/អង្ករ ១០០គីឡូក្រាម, ៣/កូកាកូឡា ៤កេស, ៤/ទឹកសុទ្ធ វីតាល់ ៤កេស, ៥/ស្លាដក់៥, ៦/មីម៉ាម៉ា ចំនួន ៤កេស, ៧ /ត្រីខ ចំនួន ៤យួរ សម្រាប់ប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធ​ផលនានាក្នុងវត្តផងដែរ៕