ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានចាត់លោកនាយការិយាល័យ ដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក ប៉ិច សោភា នាយរងការិយាល័យ ខណៈដែលលោកស្រី ទើបសម្រាលបុត្រនាពេលថ្មីៗកន្លងទៅ ហើយកំពុងសម្រាកនៅលំនៅដ្ឋានស្ថិត នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជាមួយនឹងការសួរសុខទុក្ខនេះ លោកនាយការិ យាល័យ បាន នាំយកថវិកានិងភេសជ្ជៈ មួយចំនួនប្រគល់ជូនលោកស្រីផងដែរ៕