General Commissariat of National Police
.

សមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោមបក្សពួក ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

Loading

ពោធិ៍សាត់ ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ មានករណីលួចមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយជនសង្ស័យចំនួន៤នាក់ បានធ្វើសកម្មភាពលួចកាត់សោរបន្ទប់ដាក់អីវ៉ាន់ លួចយកអាគុយចំនួន១គ្រឿង ម៉ាកណារ៉ាដា កម្លាំង១២០០អំពែ ២វ៉ុល ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ឌួង វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកអង់តែន០១២ ស្នាក់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រង់ចំណុចអង់តែន០១២ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្សពួក ជាបន្តបន្ទាប់ ១-ឈ្មោះ ញាន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហៅមកសួរនាំនៅប៉ុស្តិ៍រលាប ព្រមទាំងធ្វើការឃាត់ខ្លួននៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤, ២-ឈ្មោះ ជិន សារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួននៅផ្ទះរបស់ជនសង្ស័យនៅវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤, ៣-ឈ្មោះ ធន វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួននៅផ្ទះរបស់ជនសង្ស័យនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤, ៤-ឈ្មោះ សុខ ភារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (រត់គេចខ្លួន) និងវត្ថុតាងដកហូត៖ ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខពោធិ៍សាត់ 1E-4131 និងអាគុយចំនួន១គ្រឿង ម៉ាកណារ៉ាដា កម្លាំង១២០០អំពែ ២វ៉ុល។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ បញ្ជូនមកអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕