General Commissariat of National Police
.

កម្លាំងសមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ករណីហឹង្សាដោយចេតនា

Loading

ពោធិ៍សាត់៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង៤៨នាទីថ្ងៃត្រង់ មានករណីហឹង្សាដោយចេតនា នៅចំណុចភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

របាយការណ៍របស់ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ លី ហួត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាព យកកាំបិតតាំងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ុក ទុំ ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំនួន១កាំបិតចំក្បាលខាងឆ្វេង បណ្ដាលឲ្យរងរបួសចេញឈាម(របួសស្រាល) ។ចំពោះជនរងគ្រោះខាងលើបានបញ្ជូនទៅព្យា បាលនៅមន្ទីរពេទ្យឯកជន។ មូលហេតុ៖ មានទំនាស់ពាក្យសម្តី។

ចំពោះជនសង្ស័យ និងវត្ថុតាង កាំបិតតាំងតោ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕