General Commissariat of National Police
.

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត ទូកដចម្លងដឹកអ្នកដំណើរ

Loading

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត, ទូកដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាលស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

បានផ្សព្វផ្សាយអប់រំណែនាំដូចខាងក្រោម ៖
១.មិនបើកបរក្នុងស្ថានភាភស្រវឹង
២.មុនចេញដំណើរម្ចាស់កាណូត ត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ, ម៉ាសុីនបូមទឹក និងបំពង់ពន្លត់អគ្គិភ័យដាក់តាមកាណូត
៣.មិនត្រូវដាក់សម្ភារៈ ឬទំនិញផ្សេងៗ និងមនុស្សលើសចំណុះ
៤.កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈច្បាប់
៥-គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា ទូកដចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា ទូកដចម្លង៕