General Commissariat of National Police
.

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមគ្នាពង្រឹងយន្តការឆ្លើយតបបញ្ហាសុខភាពនៅកន្លែងធ្វើការ

Loading

ខេត្តបាត់ដំបង ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុងបាត់ដំបងមានរៀបវេទិកាផ្សព្វផ្សាយអប់រំស្តីពីការពង្រឹងយន្តការឆ្លើយតបទៅនឹងវិធានការនៃគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងកម្មវិធីអប់រំប្រឆាំងគ្រឿងញៀនដល់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ចំនួន៣០នៅក្រុងបាត់ដំបង។

វគ្គផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

ថ្លែងក្នុងនាម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានចូលរួមចំណែកសកម្មផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិងបញ្ហាផ្សេងៗសំដៅរក្សាបាននូវសុខភាពនៅកន្លែងធ្វើការចូលរួមធ្វើឱ្យសម្រេចនូវទិសដៅកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

ថ្លែងក្នុងនាម ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ក្នុងឱកាសនោះ ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធាន MAC បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀននិងបញ្ហាជំងឺអេដស៍គឺជាការងារសំខាន់ចាំបាច់បំផុតសម្រាប់សុខភាពយើងទាំងអស់គ្នា ហើយការក្សាបាននូវសុខភាពល្អគឺជាគឺទ្រព្យមានតម្លៃមហាសាលធ្វើឲ្យរីកចម្រើនទាំងទិន្នផលការងារនិងសេដ្ឋកិច្ចគ្រួសារ និងសូមចូលរួមផ្សព្វផ្សាយនិងទាញយក App NoDrug មកប្រើប្រាស់ដើម្បីចូលរួមធ្វើឱ្យមានប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកន្លែងធ្វើការ។ 

សូមបញ្ជាក់ថា៖ អ្នកចូលរួមទាំងអស់ទទួលបានចំណេះដឹងពីផលប៉ះពាល់ដោយសារគ្រឿងញៀន ការបដិសេធគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug :https://nodrugsnacd.com/download វិធានការ  គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍៕