ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោចខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខេត្ត បានសហការជាមួយកម្លាំងអធិការដ្នាននគរបាល ស្រុកកំពង់ត្រឡាច និងប៉ុស្តិរដ្ឋបាលចុះបំពេញបែបបទ និងថតអត្តសញ្ញាណប័ណ្ណជូនកម្មករកម្មការិនីនៅរោងចក្រ ធីអេហ្វជី ( T FG )ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលហួសសុពលភាព នៃការប្រើប្រាស់ផងដែរ៕