ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥នឹង០០នាទីព្រឹក សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់, ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ គីម គឹមឡេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ទី២-ឈ្មោះ តក់ សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមជនសង្ស័យធ្លាប់បានប្រព្រឹទ្ធបទល្មើស លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតតបុ័ងតោ និងមួកសុវត្ថិភាពវាយប្លន់យកម៉ូតូ) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤៥នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចខាងត្បូងស្តុបបាគូ ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ ផ្លាកលេខភ្នំពេញ 1KZ-9234
វត្ថុតាងចាប់យក៖ ១-ម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ គ្មានផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន០២០៤៣៨១ ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា) ។
ក្រុមជនសង្ស័យបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ប្រើកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឆក វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បិទស្កុតរថយន្ត ទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់គ្មាន
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពត1Q-2999 មានលេខតួ9028453 លេខម៉ាស៊ីន9028590 ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ឆក វ៉ិត) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលការបាត់ការតាមនីតិវិធី ៕