ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកំពង់ឆ្នាំង បានសហការណ៍ជាមួយរដ្ឋបាលស្រុកទឹកផុស និងសហការជាមួយកម្លាំងអធិការនគរបាលស្រុកទឹកផុស បានចុះធ្វើការចាក់ផ្សាយសេចក្តីអំពាវនាវ ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ និងចែកខិតប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ នៅទីរួមស្រុកទឹកផុសរួមមាន៖
– សៀវភៅអ្វីដែលអ្នកបើកបរត្រូវយល់ដឹងចំនួន ១៥០ ក្បាល
– ជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ១៥០ សន្លឹក
– ស្ទីកឃ័រចំណាំងផ្លាក ចំនួន ៨៦ សន្លឹក ផងដែរ៕