General Commissariat of National Police
.

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យទីតាំងអង្គភាពការពារគោលដៅទី៣ នៃនាយកដ្ឋាននគរបាលការពារ ត្រៀមសាងសង់អគារថ្មី សម្រាប់មន្ត្រី និងកងកម្លាំងនគរបាលជាតិ បំពេញការងារ

Loading

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងអង្គភាពការពារគោលដៅទី៣ នាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ត្រៀមសាងសង់អគារថ្មី សម្រាប់មន្ត្រី និងកងកម្លាំងនគរបាលជាតិ បំពេញការងារ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។