General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ចាត់តំណាងចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមណ្ឌលជលសាមហាសែនជ័យ​(ហៅវត្តជីមាត)

Loading

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែ​ភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២៣៤ នេះ លោកឧត្តម​សេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរង ព្រម​ទាំងលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នង​ការរង តំណាងលោកឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​មណ្ឌល​គិរី ព្រមទាំង លោក លោក​ស្រី នាយ នាយរងការិយាល័យ និងសហការីបាននាំយកទេយ្យ​ទានបច្ច័យ និងគ្រឿងឧបភោគបរិភោគយកទៅប្រគេនដល់ព្រះសង្សក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តមណ្ឌលជលសាមហាសែនជ័យ​(ហៅវត្តជីមាត)។
ក្នុងពិធីកាន់បិណ្ឌ ទី៧ នេះ លោកឧត្តមសេនីយ៍ត្រី ស្នង​ការ​រងនគរ​បាលខេត្ត បាននាំយកនូវទេយ្យទានរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងនោះបច្ច័យរួមមាន÷ ១ /ថវិកា ចំនួន ១,០០០,០០០ ៛(មួយលានរៀល), ២ /អង្ករ ២០០គីឡូក្រាម, ៣ /ទឹកសុទ្ធ ១០យួរ, ៤ /ទឹកផ្លែឈើ ១កេស, ៥ /ទឹកសុទ្ធ វីតាល់ ២កេស, ៦ /ស្លាដក់ ៤, ៧ /មីចំនួន ៤ កេស, ៨ /ត្រីខ ចំនួន ៤យួរ សម្រាប់ជួយទំនុកបម្រុង ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធ​ផលនានាក្នុងវត្តផងដែរ៕