General Commissariat of National Police
.

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះធ្វើការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ជាតិអាល់កុលពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

Loading

ខេត្តកំពង់ឆ្នាំង៖ យប់ថ្ងៃអង្គារ ០៧រោចខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល និងកម្លាំងរបស់ផែនការងារសណ្តាប់ធ្នាប់ បានសហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក នឹង ក្រុមចម្រុះខេត្ត ចុះធ្វើការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ជាតិអាល់កុលពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ ៕