General Commissariat of National Police
.

សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ ករណី​ជួញដូរ​ សម្រួល​ឲ្យ​ប្រើប្រាស់​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

Loading

ខេត្តបាត់ដំបង​៖​ នៅ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៣​និង​៤៥​នាទី​ នៅ​ចំ​ ណុ​ចហាង​កាហ្វេ​ឈ្មោះ​ ជា​ កាហ្វេ​ ភូមិ​ផ្កាស្លា​ សង្កាត់​ចំការ​សំរោង​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​ របស់​លោក​ឧត្តមសេនីយ៍ទោ​ ដា​ញ់​ អេ​ង​ប៊ុ​ន​ចាន់​ ស្នងការ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ប៉ាន​ ចាន់​រិ​ទ្ធ​ នាយការិយាល័យ​នគរបាល​ ប្រឆាំង​គ្រឿង​ បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​បាន​ករណី​ជួញដូរ​ សម្រួល​ឲ្យ​ប្រើប្រាស់​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០៦​នាក់​៖
១-​ឈ្មោះ​ ជាង​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ផ្កាស្លា​ សង្កាត់​ចំការ​សំរោង​ ក្រុង​ បាត់ដំបង​ ខេត្តបាត់ដំបង​ (​ម្ចាស់​ទីតាំង​)​ ។​
២-​ឈ្មោះ​ វិ​ណៃ​ ឡៃ​ឡាក់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សូ​ភី​១​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ (​អ្នក​ជួញដូរ​)​ ។​
៣-​ឈ្មោះ​ ប៊ុ​ន​ សំណាង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទី​នៅ​ភូមិ​អូរ​ចារ​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ (​អ្នក​ប្រើប្រាស់​)​ ។​
៤-​ឈ្មោះ​ អៀ​ប​ ឃុន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ (​អ្នក​ប្រើប្រាស់​)​ ។​
៥-​ឈ្មោះ​ តុ​ន​ ហេង​ប៊ុ​ន​លាភ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ (​អ្នក​ប្រើប្រាស់​)​ ។​
៦-​ឈ្មោះ​ ធី​ ជី​វ័​ន្ត​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បែក​ចាន​ថ្មី​ សង្កាត់​ព្រែក​ព្រះស្ដេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ (​អ្នក​ប្រើប្រាស់​)​ ។​ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​ កញ្ញា​ក្រៀម​ចំនួន​ ០៥​ថង់​ ទម្ងន់​ ៤៩០,៣៣​ក្រាម​ ។​ ទូរស័ព្ទ​ដៃ​ចំនួន​ ០៦​គ្រឿង​។​ បំពង់​សម្រាប់​ជក់​កញ្ញា​ចំនួន​០២​។​កាបូប​លុយ​ចំនួន​០១​។​ ប្រាក់​ចំនួន​ ២៨​ ២០០​រៀល​ (​ពីរ​ម៉ឺន​ប្រាំបី​ពាន់​ពីរ​រយ​រៀល​)​។​ ជ្រុ​ញ​សម្រាប់​ចិញ្ច្រាំ​ក​ញ្ជា​ចំនួន​០២​។​ លោហៈធាតុ​ពណ៌​ប្រាក់​ (​ខ្សែ​ក​ចំនួន​ ០១​ខ្សែ​ មាន​បន្តោង​ព្រះ​ចំនួន​ ០២​ និង​បន្តោង​ខ្នាយ​ចំនួន​០២)​។​ ប័ណ្ណ​សារព័ត៌មាន​ចំនួន​ ០៨​សន្លឹក​។​ ប័ណ្ណ​ចាក់​វ៉ាក់សាំង​ចំនួន​ ០១​សន្លឹក​។​ ប័ណ្ណបើកបរ​ចំនួន​ ០១​សន្លឹក​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ចំនួន​ ០១​សន្លឹក​។​ កាត​ធនាគារ​ ABA​ ចំនួន​ ០២​សន្លឹក​។​ នាឡិកាដៃ​ ចំនួន​ ០១​គ្រឿង​។​ ខ្សែដៃ​អង្កាំ​ចំនួន​ ០១​។​ ប្រអប់​កាស​ចំនួន​ ០១​។​ ជញ្ជាំង​ខូច​ចំនួន​ ០១​គ្រឿង​។​ ពូថៅ​ ០២​។​ ម៉ូតូ​ចំនួន​ ០៣​គ្រឿង​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ខាងលើ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​