General Commissariat of National Police
.

កម្លាំងសមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួច

Loading

ពោធិ៍សាត់៖កាលពីថ្ងៃចន្ទ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី មានករណីចោរកម្ម(លួចអាគុយ) នៅចំណុចអង់តែនក្រុមហ៊ុន០១២ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍សហការជាមួយកម្លាំងអន្តរាគមន៍ នៃ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធា វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ នឹងវត្ថុតាងសម្ភារៈមួយចំនួនមានដូចជា កាំបិតផ្គាក់ចំនួន១ដើម ដងឈើ, កូនកាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន១ ,ទុល្វីសចំនួន១ ,ដង្កាប់ចំនួន១ ដងជ័រ ,កូនកាំបិតចុចចំនួន១ ដងជ័រ, កូនសោរលេខ១០ចំនួន១ និងកន្តៃ្រតូចដងជ័រចំនួន១ ក្រោយធ្វើសកម្មភាពចូលទៅលួចអាគុយ នៅបន្ទប់ដាក់សម្ភារៈក្នុងអង់តែនក្រុមហ៊ុន០១២ មិនបានសម្រេច។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋានក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕