General Commissariat of National Police
.

កងកម្លាំងនគរបាលខេត្តព្រៃវែង រួមនិងកម្លាំងប្រជាការពារបានរៀបចំចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ថែរក្សាយាន្តជំនិះគ្រប់ប្រភេទជូនបងប្អូនប្រជាពលរដ្ឋតាមបណ្ដាវត្តអារាម ក្នុងមូលដ្ឋាននាឱកាសបុណ្យ ដាក់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

Loading

ខេត្តព្រៃវែង ៖ យោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលខេត្តព្រៃវែង និងកម្លាំង ប្រជាការពារ ចុះការពារ សន្តិសុខ សណ្ដាប់ធ្នាប់ទាំងយប់ទាំងថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្នុងឱកាសបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅតាមបណ្ដាវត្តអារ៉ាម និងតាមភូមិសាស្ត្រនានា ក្នុងខេត្តព្រៃវែង។

ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងបានសម្ដែងនូវភាពសប្បាយរីករាយ និងកក់ក្ដៅជាទីបំផុត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅក្រៃលែងចំពោះកម្លាំងមន្ត្រីនគរបាល រូមនិងកម្លាំងប្រជាការពារទាំងអស់ក្នុង ខេត្តព្រៃវែងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះការពារសន្តិសុខសណ្ដាប់ធ្នាប់ ការពារ ថែរក្សា ទ្រព្យសម្បត្តិព្រមទាំង យានជំនិះ គ្រប់ប្រភេទដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលអញ្ជើញមកជួបជុំគ្នាធ្វើបុណ្យទានតាមបណ្ដាវត្តអារាមទាំងអស់ទូទាំងខេត្តព្រៃវែង ។

ទន្ទឹមនិងនេះ ផងដែរ ដោយសារប្រទេសជាតិយើងមាន
សុខសន្តិភាព ទើបយើងមានឱកាសពេញលេញក្នុងការធ្វើបុណ្យទាន ធ្វើដំណើរទៅទីជិតឆ្ងាយដើម្បីជួបជុំបងប្អូនញាតិមិត្តក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយ កក់ក្ដៅបំផុតដោយគ្មានការព្រួយបារម្ភ ពីបាតុភាពអ្វីកើតឡើងឡើយ ៕

( គ្រប់យ៉ាងដើម្បីបុព្វហេតុសន្ដិសុខជាតិមាតុភូមិនិងប្រជាជន )