ខេត្តព្រៃវែង ៖ ដើម្បីឆ្លើយតបនៅរាល់តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នគរបាល នៃតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង ១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ខិតខំពន្លឿននូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដោយបានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារប្រភេទ(ក២)និង(ក៤) មិនតែប៉ុណ្ណោះដើម្បីបង្កឲ្យមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះផងដែរ។
ក្នុងនោះដែរ នគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពសូមអញ្ជើញមកថតសាជាថ្មីនៅតាមបណ្ដា អធិការដ្ឋាន នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់ ៕