General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេច បែងចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេចបែងចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារ និងការអនុវត្តចំណារ គោលការណ៍របស់ថ្នាក់ដឹកនាំ ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន និងការលើកឡើងអំពីបញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់នាយកដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពទាំងស្រុងនូវរបាយការណ៍របស់នាយកដ្ឋាន។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ៖
១- នាយកដ្ឋានត្រូវរៀបចំផែនការ លើការប្រមូលផ្តុំកម្លាំងរាល់ពេលមានបទបញ្ជាបន្ទាន់ពីថ្នាក់ដឹកនាំ
ដោយលើកឡើង <<មន្រ្តីនគរបាលជាតិរបស់នាយកដ្ឋាន រាប់ចាប់ពីអគ្គស្នងការរងរហូតដល់មន្រ្តី០១រូប ស្មើនឹងកម្លាំង០១រូប ត្រូវឆ្លើយតបរាល់សភាពការណ៍ នៅពេលនាយកដ្ឋាន ឬថ្នាក់ដឹកនាំត្រូវការ>>
២- រៀបចំផែនការ និងស្នើសុំគោលការណ៍ការធ្វើការបង្ក្រាបលើការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមយៈ សារតាមទូរស័ព្ទ និងបណ្តាញសង្គមផ្សេងៗ ដោយសហការជាមួយអង្គភាពជំនាញ
៣- រាល់ស្នាក់ការនៅតាមបណ្តាខេត្តទាំងអស់ ត្រូវរាយការណ៍រាល់សភាពការណ៍ដែលកើតឡើងក្នុងភូមិសាស្រ្តរបស់ខ្លួន ជាចាំបាច់ និងជាប្រចាំ
៤- ពិនិត្យមើលតម្រូវការវគ្គបំប៉នជំនាញផ្សេងៗសម្រាប់មន្រ្តីក្នុងនាយកដ្ឋាន ដើម្បីស្វែងរកការគាំទ្រពីដៃគូរពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស
៥- នាយកដ្ឋានត្រូវរៀបចំផែនការ នៃការឈប់សម្រាករបស់មន្រ្តីជៀសវាងការឈប់សម្រាកស្ទួនគ្នា ជាពិសេសច្បាប់ឈប់សម្រាកនៅចុងឆ្នាំដែលបង្កឱ្យខ្វះមន្រ្តីបម្រើការ ព្រមទាំងបូកសរុបចំនួនថ្ងៃឈប់សម្រាកដែលមន្រ្តីស្នើសុំឱ្យបានច្បាស់លាស់
៦- អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ រាល់ការប្រើប្រាស់កម្លាំង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំទៅតាមឋានានុក្រម
៧- នឹងរៀបចំផែនការជាមួយនាយកដ្ឋាន ក្នុងការបែងចែកភារកិច្ចដល់ថ្នាក់អនុនាយកដ្ឋាន នាយ នាយរងការិយាល័យ ដើម្បីប្តូរវេនប្រចាំការនៅនាយកដ្ឋាន និងស្នាក់ការតាមបណ្តាខេត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះខាតមន្រ្តីនាពេលបច្ចុប្បន្ន៕