ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចែកអាវពោង កងពោង ប៉ែល បង្គី ការ៉ុងច្រកខ្សាច់ ដើម្បីត្រៀមបម្រុងទុកជួយអន្តរាគមន៍ សង្គ្រោះគ្រោះថ្នាក់ធម្មជាតិណាមួយដែលអាចកើតមានឡើងជាយថាហេតុ ជូនដល់កងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក កងអន្តរាគមន៍ពិសេស និងតាមអធិការដ្ឋាននគរបាលក្រុង ស្រុកមួយចំនួនទៀត មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានអញ្ជើញចុះពិនិត្យទីតាំងអគារ សម្ភារៈកន្លែងធ្វើការ និងវឌ្ឍនភាពការងារជាប្រចាំថ្ងៃ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំង ដែលចំណុះឲ្យអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងថែមទៀតផង៕