General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំកងកម្លាំងនគរបាលការ ពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងដំណើរអញ្ជើញប្រារព្វពិធីឆ្លងបិណ្ឌវេនទី៦ នៅវត្តធម្មិការាមក្នុងក្រុងបាត់ដំបង

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះក្នុងដំណេីរអញ្ជេីញឆ្លងបិណ្ឌវេនទី៦ របស់សម្តេចក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងបុត្រនិងចៅៗ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងបុត្រា បុត្រី នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាលការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងដំណេីរ អញ្ជើញរបស់លោកជំទាវ ឯកឧត្តមព្រមទាំងព្រះសង្ឃ ភ្ញៀវកិត្តិយស ពុទ្ធបរិស័ទ្ធ ទាំងអស់ប្រកបដោយសុខសុវត្ថិភាព៕