General Commissariat of National Police
.

ឯកឧត្តម ហោ ជិនវិរយុទ្ធ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញដឹកនាំកងកម្លាំងនគរបាលបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Loading

ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីគោរពទង់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហោ ជិនវិរយុទ្ធ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ

ពិធីនេះមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលជាច្រើនរូប៕

ឆ្លៀតឱកាសនេះ ឯកឧត្តម ហោ ជិនវិរយុទ្ធ អភិបាលរងខេត្ត បានមានមតិសំណេះសំណាល និងបានពាំនាំនៅការផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងនាំយកនូវថវិកា ចំនួន ២,០០០,០០០រៀល ប្រគល់ជូន សម្រាប់ប្រើប្រាស់ក្នុងអង្គភាពផងដែរ ៕