ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកងកម្លាំងនគរបាលបាលជាតិ ក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ។
ដោយមានការចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញទាំង៣២ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍ថ្លែងក្នុងពិធីគោរពទង់ជាតិនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ ក្រើនរំលឹកដាស់តឿន និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីរបស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុង និងចេះជួយសន្សំសំចៃ លើការប្រើប្រាស់ទឹក ភ្លើង អង្គភាព ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ពិសេសនៅហ្នឹងកន្លែងសម្រាប់ទ្រោលសភាពការ នឹងជួយសង្រ្គោះពេលមានហេតុការណ៍កើតឡើងជាយថាហេតុផងដែរ៕