General Commissariat of National Police
.

កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២ និង៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួច (ទូរស័ព្ទដៃ០២គ្រឿង) ស្ថិតនៅម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះ១៦៧ ផ្លូវលេខ២១៥ ភូមិ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោងប្រហែល២០ និង០៥នាទីយប់។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ឈុន ផៃរ៉ាន់ ហៅ អាស្តេច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ពៅ សុធា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម៉ូតូ ស្នាក់នៅផ្ទះ១៦៧ ផ្លូវលេខ២១៥ ភូមិ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្ភារៈបាត់បង់ ៖ ទូរស័ព្ទចំនួន ០២គ្រឿង (IPhone11 ០១គ្រឿង និងSamsung ០១គ្រឿង) ដែលជនសង្ស័យបានលួចយកទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕