ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកញ្ជៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ស ស៊ីណា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងកាន់បិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តត្រពាំងប្រីយ៍ ស្ថិតក្នុងឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការចូលរួមពីក្រុមគ្រួសារសាច់ញាតិ និងក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាឃុំទាំងអស់ ក្នុងស្រុកកំចាយមារ និងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ៕