ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលខេត្តព្រៃវែង និងកម្លាំងប្រជាការពារ ចុះការពារ សន្តិសុខ សណ្ដាប់ធ្នាប់ទាំងយប់ទាំងថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្នុងឱកាសបុណ្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅតាមបណ្ដាវត្តអារាម និងតាមភូមិសាស្ត្រនានា ក្នុងខេត្តព្រៃវែង ។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងបានសម្ដែងនូវភាពសប្បាយរីករាយ និងកក់ក្ដៅជាទីបំផុត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅក្រៃលែងចំពោះកម្លាំងមន្ត្រីនគរបាល រួមនិងកម្លាំងប្រជាការពារទាំងអស់ក្នុង ខេត្តព្រៃវែងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះការពារសន្តិសុខសណ្ដាប់ធ្នាប់ ការពារ ថែរក្សា ទ្រព្យសម្បត្តិព្រមទាំង យានជំនិះ គ្រប់ប្រភេទដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលអញ្ជើញមកជួបជុំគ្នាធ្វើបុណ្យទានតាមបណ្ដាវត្តអារាមទាំងអស់ទូទាំងខេត្តព្រៃវែង ។
ទន្ទឹមនិងនេះ ផងដែរ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទើបយើងមានឱកាសពេញលេញក្នុងការធ្វើបុណ្យទាន ធ្វើដំណើរទៅទីជិតឆ្ងាយដើម្បីជួបជុំបងប្អូនញាតិមិត្តក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយ កក់ក្ដៅបំផុតដោយគ្មានការព្រួយបារម្ភ ពីបាតុភាពអ្វីកើតឡើងឡើយ ៕