General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ស ស៊ីណា អញ្ជើញចូលរួមពិធីបុណ្យឆ្លងកាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ

Loading

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកញ្ជៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ស សុីណា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ ស្ថិតក្នុងឃុំកញ្រ្ជៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយមានការចូលរួមពីក្រុមគ្រួសារសាច់ញាតិ និងក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាឃុំទាំងអស់ ក្នុងស្រុកកញ្ជ្រៀច និងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ៕