(ឧត្ដរមានជ័យ)៖ នារសៀល ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៤:០០នាទី នៅអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ប្រតិភូអមដំណើរ លោក ឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការស្ដីទី លោកស្នងការរងជំនួយការដឹកនាំស្រុកដោយមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យជំនាញ លោកអធិការ អធិការរង លោកនាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍-នាយរងប៉ុស្តិ៍ និងមន្រ្តីចំណុះ ៕