General Commissariat of National Police
.

លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោកលេខ ៦០១ បានចាត់តាំងកម្លាំងប៉ុស្តិ៍ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

Loading

កំពត៖ នៅថ្ងៃសៅរ៍៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជាប់ជាប្រចាំស្តីពីការការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងការត្រួតពិនិត្យ បទល្មើសឆ្លងដែនខុសច្បាប់ និង រាល់បទល្មើសផ្សេងៗ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ជិន រតនា ស្នងការរងទទួលការងារព្រំដែនគោក បានចាត់តាំងកម្លាំង នគរបាលប៉ុស្តិ៍ទាំង ៤ ចុះល្បាតត្រួតពិនិត្យជាប់ជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ជាលទ្ធផលពុំមានសភាពការណ៍អ្វីកើតឡើងឡើយ៕