រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៥៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៦៥គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៦៧គ្រឿង និងម៉ូតូ ១៩៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២០៧គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៥៧គ្រឿង និងម៉ូតូ ១៤៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២១ថ្ងៃ ពីថ្ងៃទី១-២១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨,៦១១គ្រឿង, រថយន្តធំ ១៥៩គ្រឿង, រថយន្តតូច ៣,១៨២គ្រឿង, ម៉ូតូ ៥,២៧០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,០២៦គ្រឿង, រថយន្តធំ ៨៩គ្រឿង, រថយន្តតូច ១,៩៩៨គ្រឿង និងម៉ូតូ ៣,៩៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕