General Commissariat of National Police
.

នគរបាលខេត្តឧត្ដរមានជ័យ ចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃដោយមិនគិតសៅរ៍ ឬអាទិត្យ

Loading

ឧត្តរមានជ័យ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ជារៀងរាល់ថ្ងៃ កម្លាំងផែនការងារអត្តសញ្ញាណកម្ម សហការជាមួយជំនាញក្រុង/ស្រុកទាំង៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចុះយុទ្ធនាការ បំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅតាមមូលមូលដ្ឋាននានា ជារៀងរាល់ថ្ងៃ ដោយមិនគិតសៅរ៍ ឬអាទិត្យនោះទេ ។

យុទ្ធនាការថតផ្តល់អត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋដែលមានសញ្ញាតិខ្មែរនេះ មិនមែនធ្វើតែពេលមុនបោះឆ្នោតនោះទេ គឺធ្វើរាល់ថ្ងៃ ដោយថតផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ ១៥ ឆ្នាំឡើង ភ្ជាប់ជាមួយសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចំលងបញ្ជាក់សំបុត្រកំណើត និងសៀវភៅស្នាក់នៅក២ ឬសៀវភៅគ្រួសារក៤ ឬលិខិតបញ្ជាក់ពីអាជ្ញាភូមិ.ឃុំដែលខ្លួនរស់នៅ ។ ហើយសន្លឹកអត្តសញ្ញាណប័ណ្ណដែលអគ្គនាយកដ្ឋានបានបោះពុម្ពរួចរាល់ក៏បញ្ជូនមកការិយាល័យជំនាញខេត្តឧត្ដរមានជ័យ ហើយបញ្ជូនបន្តតាមជំនាញក្រុង-ស្រុក ដើម្បីចុះគល់បញ្ជីចប់សព្វគ្រប់ ត្រូវយកមកប្រគល់ដល់ដៃបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមបំណងរបស់ខ្លួន ដោយមិនបង្អង់យូរឡើយ ។

ចំពោះអ្នកដែលធ្លាប់បានថតអត្តសញ្ញាណប័ណ្ណគំរូថ្មី (មានស៊ីម) ម្តងរួចហើយ តែមិនទាន់បានទទួលសន្លឹកអត្តសញ្ញាណប័ណ្ណសុំកុំព្យាយាមថតម្តងទៀត ត្រូវសួរទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឬសួរមកជំនាញអត្តសញ្ញាណកម្ម ដើម្បីយើងមានវិធានការក្នុងការស្វែងរកអត្តសញ្ញាណប័ណ្ណនោះ តាមរយៈជំនាញអត្តសញ្ញាណកម្ម ៕

សូមគោរពអញ្ជើញ ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ខេត្តឧត្តរមានជ័យ ដែលមានអត្តសញ្ញាណប័ណ្ណ ផុតសុពលភាព រឺជិតផុតសុពលភាពនៅសល់រយៈពេលក្រោម ៩០ថ្ងៃ និងប្អូនៗដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ សូមរួសរាន់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី អោយបានគ្រប់ៗគ្នា ៕