សៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយពន្យល់ណែនាំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ហាប្រឈមនានា ដល់បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន Foodpanda ដោយមានអ្នកចូលរួមសរុបចំនួន ៨០នាក់ ស្រី ១០នាក់ និងបានចែកជូននូវសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួនផងដែរ ៕