General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ចាត់ក្រុមការងារនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៥

Loading

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បានចាត់ក្រុមការងារនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៥ នៃអធិការដ្ឋាននគរបាលស្រុកចំនួន ៤ ដោយបែងចែកជា២ក្រុម រួមមាន ៖

១-ក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាន​នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ ៖
-អធិការដ្ឋាននគរបាលស្រុកសណ្ដាន់(៣ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល សណ្ដាន់ និងងន
-អធិការដ្ឋាននគរបាលស្រុកសន្ទុក(៤ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលត្បូងក្រពើ កកោះ តាំងក្រសាំង និងទីពោ

២-ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចុះត្រួតពិនិត្យ ៖
-អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ(៤ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលនីពេជ្រ ដំរីស្លាប់ សាន់គ និងត្បែង
-អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក(៤ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រយា ផាន់ញើម ទួលគ្រើល និងសាលាវិស័យ

បានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ៨៩នាក់ ស្រី ១០នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ ៦៤នាក់ ស្រី ០៧នាក់)៕