General Commissariat of National Police
.

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ចុះទៅក្រុមហ៊ុន វឌ្ឍនៈ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ

Loading

រាជធានីភ្នំពេញ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី អនុប្រធាននាយកដ្ឋាន លោកឧត្តមសេនីយ៍ត្រី ប្លង់ សោភ័ណ អនុប្រធាននាយកដ្ឋាន បានចុះទៅក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី មានទីតាំងស្ថិតនៅផ្លូវលេខ៦៦ អគារវឌ្ឍនៈ ជាន់ទី៨ យូនីត ១-២-៣ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ អនុក្រឹត្យលេខ៨៧ អនក្រ.បក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់សំណង់ និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រពន្ធ័បង្ការ និងពន្លត់អគ្គិភ័យ និងប្រកាសលេខ៦៣៨០ប្រក ចុះថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ និងប្រកាសលេខ២៦៤៤ប្រក ចុះថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៣ ស្តីពីបែបបទនិងនីតិវិធី ក្នុងការបញ្ជាក់ទទួលស្គាល់ប្លង់ប្រពន្ធ័និងការត្រួតពិនិត្យ ការចេញសេចក្តីបញ្ជាក់អំពីគុណភាព ប្រសិទ្ធិភាពប្រពន្ធ័បង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំលេខ ២៦ខែមករាឆ្នាំ២០២៤ ស្តីពីការចេញវិញ្ញាបនបត្របញ្ជាក់អំពីគុណភាព ប្រសិទ្ធភាព ប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យ និងវិញ្ញាបនបត្របញ្ជាក់អំពីការហ្វឹកហ្វឺនជំនាញបង្ការ និងពន្លត់អគ្គីភ័យ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងលិខិតបទដ្ឋានពាក់ពន្ធ័ផ្សេៗងទៀត។
ក្រុមការងារនាយកដ្ឋាន បានឲ្យដឹងថា យោងសំណើស្នើសុំពីម្ចាស់សំណង់ និងគោលដៅ ដែលបានដាក់ពាក្យមកអគ្គស្នងការដ្ឋាននគរបាលេជាតិ តាមរយៈនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ជាក់ស្តែង ក្រុមហ៊ុន វឌ្ឃនៈ ប្របភើធី អិលធីឌី បានដាក់ពាក្យស្នើសុំមកជំនាញដើម្បីឲ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការបំពាក់ប្រព័ន្ធបង្ការពន្លត់អគ្គីភ័យ ធ្វើតេស្ត មុនចេញវិញ្ញាបនបត្របញ្ជាក់អំពីគុណភាព ប្រសិទ្ធភាពប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យ ជូនដល់ម្ចាស់សំណង់ និងម្ចាស់គោលដៅជាផ្លូវការ៕