General Commissariat of National Police
.

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ គណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

Loading

រាជធានីភ្នំពេញ ៖  រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យ គណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់ប្រទេសទាំងអស់នៅលើសកលលោក ជាមួយគ្នានេះតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តខិតខំកៀរគរវិនិយោគិនមានសក្ដានុពលពីប្រទេសនានារួមទាំងសហភាពអឺរ៉ុប ផងដែរ៕