រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូល និធិ អាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
មូលនិធិអាស៊ី គឺអង្គការផ្នែកអភិវឌ្ឍន៍មួយនៅអាស៊ី។ អង្គការនេះ បានក្លាយជាដៃគូកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឃន៍ជាមួយកម្ពុជា រយៈពេល៣០ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៣ ពេលប្រទេសកម្ពុជាមិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ៕