General Commissariat of National Police
.

កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ បង្ការទប់ស្កាត់ និង បង្ក្រាបបទល្មើស ដើម្បីធានាបានសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមតំបន់ព្រំដែន រវាងនគរបាល ខេត្តត្បូងឃ្មុំ (កម្ពុជា) និងខេត្ដតៃនិញ ខេត្តប៊ិញភឿក (វៀតណាម)

Loading

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការ បង្ការទប់ស្កាត់ និង បង្ក្រាបបទល្មើស ដើម្បីធានាបានសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមតំបន់ព្រំដែន រវាង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និង មន្ទីរនគរបាលខេត្ត ប៊ិញភឿក និង ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋាន តំណាងសេនាធិការដ្ឋាន នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ភាគីកម្ពុជា និងប្រតិភូមន្ទីរនគរបាលខេត្តតៃនិញ ដឹកនាំលោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ចាយ នាយកមន្ទីរ និង ប្រតិភូមន្ទីរនគរបាលខេត្តប៊ិញភឿក ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុយ ស៊ុនថាំង នាយកមន្ទីរ  ភាគីវៀតណាម។
ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោកនាយការិយាល័យ ពាក់ព័ន្ធលោកអធិការនគរបាលស្រុកមេមត់ និងពញាក្រែក និង ប្រតិភូ មន្ទីរនគរបាលខេត្តតៃនិញ និង ខេត្តប៊ីញភឿក នៃ ប្រទេសវៀតណាម ៕