General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចាត់តំណាងចុះសួរសុខទុក្ខមន្រ្តីនគរបាលទើបសម្រាលបុត្រ និងមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ទោ ឆាយ ប៊ុនឈាន នាយ ការិយាល័យនគរបាលទេសចរណ៍ស្តីទី បានដឹកនាំមន្រ្តីក្នុងការិយាល័យទៅសាកសួរសុខទុក្ខលោកស្រីវរសេនីយ៍ត្រី សយ រដ្ឋានី នាយ ផ្នែករដ្ឋ បាល នៃការិយាល័យនគរបាលទេសចរណ៍ ខណៈដែលលោកស្រីទើបសម្រាលបុត្រនាពេលថ្មីៗកន្លង ទៅនេះហើយកំពុងសម្រាកនៅក្នុងលំនៅដ្ឋានស្ថិត នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង ។

ជាមួយនឹងការសាកសួរសុខទុក្ខនេះ លោកនាយការិយាល័យបាននាំយកថវិកាដែលបានពីការចូលរួមរបស់បងប្អូន ជាមន្រ្តីក្នុងការិយាល័យចំនួន៥១០, ០០០ រៀល(ហាសិបមួយម៉ឺនរៀល)ប្រគល់ជូនលោក ស្រីផងដែរ។

នាវេលាថ្ងៃដដែលនេះលោកវរសេនីយ៍ទោ ឆាយ ប៊ុន ឈាន បានដឹកនាំមន្រ្តីបន្តទៅធ្វើការសាកសួរសុខ ទុក្ខ លោកអនុសេនីយ៍ឯក ភឿន ផាន នាយរងផ្នែកនៃការិយាល៏យនគរបាលទេសចរណ៍ ដែលពេល នេះលោកកំពុង សម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យនៅឡើយ ហើយជាមួយនឹងការសាកសួរសុខទុក្ខនេះ លោកនាយការិយាល័យបាននាំយកនូវថវិកាចំនួន ៣០០,០០០រៀល (សាមសិបម៉ឺនរៀល) និងទឹក ដោះគោឆៅចំនួន ០២យួរទៅប្រគល់ជូនលោកនៅទីនោះផងដែរ ៕

សកម្មភាពនិងកាយវិការរបស់មន្រ្តីនគរបាលនៅ ពេលនេះ គឺបានបង្ហាញឱ្យឃើញនូវ ទឹកចិត្ត រួមចំ ណែក ចែករំលែក នូវសេចក្តីសុខ និងទុក្ខលំបាករបស់មន្រ្តីបម្រើការងារនៅក្នុងអង្គភាពជាមួយគ្នា ទន្ទឹមនេះ លោកស្រី សយ រដ្ឋានី និងលោក ភឿន ផាន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ ល្អប្រពៃរបស់ថ្នាក់ដឹកនាំស្នងការ លោកនាយការិយាល័យស្តីទី និងនាយរង ក៏ដូចមន្រ្តីនៅក្នុងការិយាល័យទាំង អស់ដែលបានរួមចំណែកចែករំលែកនូវការលំបាកជាក់ស្តែងដូចពេលនេះស្រាប់ ៕