General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

Loading

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំ លោកអធិការនគរបាលក្រុង ស្រុកទាំង៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ ចូលរួមប្រជុំស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រារព្ធនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ​ ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ  ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោក លោកស្រីអភិបាលរងខេត្ដ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ។

នៅក្នុងកម្មវិធីប្រជុំនេះដែរឯកឧត្តម  រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជាប្រធានអង្គប្រជុំបានណែនាំ និងផ្ដាំផ្ញើក្រើនរំលឹក ដល់កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការ​ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ចូលរួមរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ពិសេសការពារឲ្យបាន​ដាច់ខាតពីការច្រៀតចូល​នូវល្បែងស៊ីសងខុសច្បាប់​គ្រប់ប្រភេទ ដើម្បីលើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយើង៕