General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង បានដឹកនាំក្រុមការងារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៤

Loading

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បានដឹកនាំក្រុមការងារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៤ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ចំនួន ៣ រួមមាន ៖
១-អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន (៦ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលដំរីជាន់ខ្លា អាចារ្យលាក់ អូរកន្ធរ ស្រយ៉ូវ កំពង់ក្របៅ និងកំពង់ធំ។
២-អធិការដ្ឋាននគរបាលស្រុកស្ទោង (៤ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលចំណារក្រោម កំពង់ចិនជើង កំពង់ចិនត្បូង និងទ្រា
៣-អធិការដ្ឋាននគរបាលស្រុកបារាយ (៤ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលចុងដូង ឈូកខ្សាច់ បារាយ និងបឹង

បានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ៨១នាក់ ស្រី០៨នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ៈ ២៩នាក់ ស្រី ០២នាក់)៕