General Commissariat of National Police
.

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ង៉េង ជួ អញ្ជើញដឹកនាំប្រជុំបូកសរុបសភាពការណ៍បទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានវាយតម្លៃកិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ខែសីហា ឆ្នាំ២០២៤ ដាក់ទិសដៅការងារបន្ត

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រជុំបូកសរុបសភាពការណ៍បទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានវាយតម្លៃកិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ខែសីហា ឆ្នាំ២០២៤ ដាក់ទិសដៅការងារបន្ត។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងបរិវេនទីស្តីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីអនុប្រធាននាយកដ្ឋាន និងក្រុមការងារចុះជួយស្រាវជ្រាវ និងបង្ក្រាបបទល្មើសឧក្រិដ្ឋ ព្រមទាំងនាយការិយាល័យជំនាញទាំង១០។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ង៉េង ជួ បានដាក់ទិសដៅការងារបន្តឲ្យអនុប្រធាននាយកដ្ឋាន និងក្រុមការងារជំនាញរួមជាមួយការិយាល័យទាំងអស់យកចិត្តទុកដាក់ដូចជា គ្រប់គ្រងទីតាំង និងទីកន្លែងទទួលផលចោរកម្ម, ការងារដីកា និងជំរុញការអនុវត្តដីកា ដឹកនាំធ្វើបច្ចុប្បន្នភាពដើម្បីស្នើសុំគោលការណ៍ជម្រះបញ្ជី, មុខសញ្ញាដោះលែងចេញពីពន្ធនាគារ, ពង្រឹងសមត្ថភាព នីតិវិធីកសាងសំណុំរឿង, បញ្ហាក្មេងទំនើងត្រូវធ្វើជាប្រចាំតាមដានឲ្យជាប់ (បញ្ជីគ្រប់គ្រង និងបង្ក្រាប) និងកម្លាំងប្រចាំការ ឬប្រចាំបញ្ជាត្រូវចាត់តាំងឲ្យច្បាស់អំពីការទទួល៕