កំពង់ចាម ៖ នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយពីបំពេញការងារក្នុងអង្គភាពចប់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននបាននាំយកអំណោយផ្ទាល់ខ្លួនឧបត្ថម្ភកងកម្លាំងតាមបណ្ដាការិយាល័យជំនាញទាំង32 ដោយក្នុងមួយការិយាល័យទទួលបាន ថវិកា 10មុឺនរៀល និងភេសជ្ជៈចំនួន៦កេស សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។
សូមជម្រាបផងដែរថា លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ ការលំបាក និងការខ្វះខាតរបស់កងកម្លាំង ហើយតែងតែបានឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាបន្ដបន្ទាប់ជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដើម្បីជាការសម្រួលបន្ទុកមួយចំនួន ផងដែរ ។ សរុបក្នុងការចំណាយអស់ថវិកា 9,600,000រៀល ៕