ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំជំនាញការិយាល័យអត្តសញ្ញាណប័ណ្ណ ចុះបំពេញបែបបទថតផ្តល់អត្តសញ្ញាណប័ណ្ណថ្មី សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋទើបគ្រប់អាយុ និងផុតសុពលភាពប្រើប្រាស់ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណជិតផុតសពុលភាព(មុន ៩០ថ្ងៃ) រឺផុតសពុលភាព និងគ្រប់អាយុ សូមអញ្ជើញទៅថតអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា រឺទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0884864663 – 0975996777។