General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន ០៤ 

Loading

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន ០៤ ដែលចំណុះឲ្យអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បី ពង្រឹងវិសាលភាព និងវឌ្ឍនភាពការងារ (ដោយពិនិត្យលើបែបបទរដ្ឋបាល ដូចជា លំហូរការងារ របៀបទុកដាក់ឯកសារ ការគ្រប់គ្រងឯកសារ ការចុះលេខចេញ-ចូលជាដើម) ក្នុងការអនុវត្តលើការងារជំនាញឈានដល់ការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ រក្សាឲ្យបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពតាមមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៤ រួមមន គឺ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែថ្មី ២-ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រស្និប និង៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយព្រាល៕