General Commissariat of National Police
.

បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់

Loading

កំពត ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅថ្ងៃចន្ទ១៤កើត ខែភទ្របទ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ន រស្មី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្នោរទី១ ឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពី។

ចាប់យកវត្ថុតាងរួមមាន៖

-ថ្នាំញៀនចំនួន ៣៣កញ្ចប់ ទម្ងន់ ៦៩.២៩ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)

-ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយ ចំនួនធំ

-ម៉ូតូចំនួន ០១គ្រឿង

-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។

យោងតាមចម្លើយជនសង្ស័យនៅវេលាម៉ោង ១៧និង១០នាទី កម្លាំងសមត្ថកិច្ចយើងក៏បានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត  ចំនួន ១នាក់ថែមទៀត ឈ្មោះ ឌី វណ្ណនន្ទ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ ឃុំសុព័រទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាង៖

-ថ្នាំញៀនចំនួន ១កញ្ចប់ ទម្ងន់ ២៥.៥០ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)

-ម៉ូតូចំនួន ០១គ្រឿង

-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។

ករណីខាងលើសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ និងដកហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនសរុបចំនួន ៣៤កញ្ចប់ ទម្ងន់ ៩៤.៧៩ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)

-ទូរស័ព្ទដៃចំនួន ០២គ្រឿង

-ម៉ូតូចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កម្លាំងជំនាញបាននចងក្រងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕