General Commissariat of National Police
.

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Gallant និងមេដឹកនាំក្រុមហាម៉ាស់

Loading

HE HAGUE, Nov 21 (Reuters) – កាលពីថ្ងៃព្រហស្បតិ៍ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant និងមេដឹកនាំក្រុមហាម៉ាស់លោក Ibrahim Al-Masri ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ហ្គាហ្សា ។
នៅក្នុងសេចក្តីសម្រេច ចៅក្រម ICC បាននិយាយថា មានហេតុផលសមស្របជឿថា លោក Netanyahu និងលោក Yoav Gallant ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះអំពើទាំងអស់រួមមានឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការបង្កភាពអត់ឃ្លាន ដែលប្រើប្រាស់ជាអាវុធសម្រាប់សង្គ្រាម និងជាផ្នែកមួយនៃ “ការវាយប្រហារយ៉ាងទូលំទូលាយ និងការវាយប្រហារជាប្រព័ន្ធប្រឆាំងនឹងប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា”។
ចៅក្រមបាននិយាយថា ក៏មានហេតុផលសមស្រប ដែលជឿថាការបិទផ្លូវនៅតំបន់ហ្គាហ្សា និងការខ្វះខាតស្បៀងអាហារ ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត “បានបង្កើតជាលក្ខខណ្ឌជីវិតដែលត្រូវបានគណនាទុកជាមុនដើម្បីបំផ្លិចបំផ្លាញប្រជាជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាមួយចំនួន ហើយជាលទ្ធផលជនស៊ីវិល រួមទាំងកុមារបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងខ្សោះជាតិទឹក”។