General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង ដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Loading

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកាឆ្នាំ២០២៤ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងមានអញ្ជើញចូលពីលោកស្នងការរង លោកអធិការ អធិការរងនគរបាលក្រុង.ស្រុកទាំង៧ ។ ក្នុងឱកាសនេះដែរក៏មានពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន៧៤នាក់ ស្រី ចំនួន១៩នាក់ ក្នុងនោះមានថ្នាក់នាយផ្នែកចំនួន៤៥រូប ថ្នាក់នាយរងផ្នែក ចំនួន១៥រូប ថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០៩រូប និងថ្នាក់នាយរងប៉ុស្តិ៍ ចំនួន០៥រូប។

ក្រោយពីបានស្តាប់ ការអានរបាយការណ៍កិច្ចសហប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែវិច្ឆិកា របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យ សរុប វិភាគ និងមតិចូលរួមរបស់លោកស្នងការរងផែនការងារជំនាញ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានមានប្រសាសន៍ ចូលរួមអបអរ ចំពោះមន្ត្រីនគរបាលដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី សូមបំពេញតួនាទីភារកិច្ច ប្រកបដោយសេចក្តីថ្លៃថ្នូរ ស្របតាមវិជ្ជាជីវៈ ជាកងកម្លាំង និងមិនត្រូវប្រើប្រាស់អំណាចគៀបសង្កត់ទៅលើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលធ្វើឲ្យបាត់បង់នូវគុណតម្លៃរបស់នគរបាលជាតិ ទន្ទឹមនេះ ត្រូវពង្រឹងការងារបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង គ្រឿងញៀន បន្តបង្កើននិងជម្រុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងការចុះ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព និងបង្កើនការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រឹតបន្តឹង ការបង្ក្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ ត្រួតពិនិត្យ ទីតាំងផ្តល់សេវាកម្មកំសាន្តសប្បាយ ឱសថស្ថាន និងគ្លីនិកឯកជន បង្កើនបញ្ជីមុខសញ្ញា និងធ្វើការតាមដានលើសកម្មភាព របស់មុខសញ្ញាដែលទើបទទួលការដោះលែងពីពន្ធនាគារ៕