បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ជាតំណាងដឹកនាំកម្លាំងក្នុងផែនទៅសួរសុខទុក្ខភរិយាលោកវរសេនីយ៍ទោ ដាំ មករា នាយរងការិយាល័យនគរបាលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈលោកស្រីជាភរិយាមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជាមួយគ្នានេះលោកអនុសេនីយ៍ឯក មាន វ៉ាន់ឌី នាយរងផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋា នក៏មានជម្ងឺកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដូចគ្នា ។
បន្ទាប់ពីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំស្នងការ រួចមកលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា បាននាំយកថវិកាផ្ទាល់រប ស់លោកឧត្តមសេនីយ៍ទោស្នងការ និងថវិកាបានពីការចូលរួមរបស់បង ប្អូនជាកងកម្លាំងនគរបាលក្នុងអង្គភាពប្រគល់ជូនអ្នកជម្ងឺនៅទីនោះផ្ទាល់ផងដែរ ។
ដោយក្តីរំភើបរីករាយក្រុមគ្រួសារ និងអ្នកជម្ងឺបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តថ្នាក់ដឹកនាំស្នងការ ស្នងការរង និងកងកម្លាំងនគរ បាលដែលបានចូលរួមចែករំលែកនូវទុក្ខលំបាក និងផ្តល់នូវថវិកាជួយសម្រាលដល់ការចំណាយក្នុងជី វភាពប្រចាំថ្ងៃបានមួយចំណែកធំ ៕