General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង ចុះធ្វើវេទិការផ្សព្វផ្សាយអប់រំ ពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម ទីសាធារណៈ​ និងតាមផ្ទះប្រជាពលរដ្ឋ

Loading

ព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិការផ្សព្វផ្សាយអប់រំ ពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តាសាលារៀន វត្តអារាម ទីសារណៈ និងខ្នងផ្ទះប្រជាពលរដ្ឋ  ដើម្បីពន្យល់ណែនាំដល់ សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីលក្ខណៈសម្បត្តិភូមិ-ឃុំសង្កាត់មានសុវត្ថិភាព មិនតែប៉ុណ្ណោះនគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗបញ្ហាប្រឈមនានាឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានធ្វើការផ្សព្វផ្សាយអប់រំ បន្ថែមពាក់ព័ន្ធផលប៉ះពាល់​ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធភណ្ឌមិនទាន់ផ្ទុះបញ្ហាក្មេងទំនើង និងហាមប្រាមដល់សិស្សានុសិស្សមួយចំនួន ជាពិសេសសិស្សដែលគេចសាលា មិនព្រមចូលរៀន ឱ្យខិតខំសិក្សារៀនសូត្រឡើងវិញ ដើម្បីកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាសសរទ្រូងសម្រាប់ប្រទេសជាតិនៅថ្ងៃអនាគត ៕